Lamborghini លក់រថយន្តបានលើស ១មុឺនគ្រឿងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានបង្ហាញទិន្នន័យនៃការលក់រថយន្តសរុបនៅក្នុងឆ្នាំ ២០២៣ ដោយក្រុមហ៊ុនលក់បានចំនួន ១០ ១១២ គ្រឿង ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងរយៈពេល ៦០ឆ្នាំ កើនឡើង ១០% ពីក្នុងឆ្នាំ ២០២២ ។

ដោយការលក់នេះ ក្នុងនោះ រថយន្ត Lamborghini Urus ប្រភេទ SUV គឺជាម៉ូដែលលក់ដាច់បំផុតដែលមានចំនួន ៦០% ស្មើនឹងចំនួន ៦០៨៧ គ្រឿង ខណៈ Lamborghini Huracan លក់បានចំនួន ៣៦៩២ គ្រឿង ខណៈម៉ូដែល Aventador លក់បានតែចំនួន ១២គ្រឿងប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយកគ្នានេះ ក្រុមហ៊ុនដែលមូលដ្ឋាននៅប្រទេសអ៉ីតាលីនេះ រំពឹងថានឹងមានការលក់កាន់តែខ្ពស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ជាមួយនឹងការបង្ហាញនៅម៉ូដែលថ្មីដូចជា Revuelto ប្រើ hybrid និង Huracan ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម