AutoLife ដែលជាក្រុមហ៊ុនកែច្នៃរថយន្តមួយមានមូលដ្ឋាននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន បានបង្ហាញចេញរថយន្ត Land Cruiser ស៊េរីឆ្នាំ ២០១៩ ដែលទទួលបានកែច្នៃជាពិសេសទាំងក្នុងនិងក្រៅ។
ចំពោះរូបរាងខាងក្រៅមានការបន្ថែមកាងមុខ និងកាងក្រោយប្លែកខុសពីធម្មតា និងផ្លាស់ប្ដូររន្ធខ្យល់ខាងមុខផងដែរ។ នៅផ្នែកខាងក្នុងវិញមានប្រើប្រាស់នូវវត្ថុធាតុពិសេស ដូចជាដោយស្បែកពណ៌ក្រហម និងខៀវមានគុណភាពខ្ពស់របស់អូទ្រីស និងមានតុបតែងដោយឈើ ហើយអាលុយមីញ៉ូមផងដែរ។
ទស្សនាវីដេអូខាងក្រោមដើម្បីឃើញរូបរាងកាន់តែច្បាស់ ៖