[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្ត Land Cruiser ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូតតែមួយជម្រើសប៉ុណ្ណោះ ដែលមានតម្លៃចាប់ ១៦ ម៉ឺនដុល្លារ។
សម្រាប់រថយន្ត Toyota Land Cruiser ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣ V6 Twin-turbo ផលិតកម្លាំង ៣០៩ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ដោយថាមពលត្រូវបានបញ្ជូនទៅកង់ទាំង ៤ តាមរយៈប្រអប់លេខអូតូ ១០ វគ្គ។
ចំពោះការឌីហ្សាញនៃរថយន្ត Toyota Land Cruiser មានរូបរាងទំនើបជាងមុន ជាមួយនឹងប៉ាណាខាងមុខក្រូមេ និងចង្កៀងមុខ LED ដ៏ទំនើប។ បន្ថែមពីនេះនៅផ្នែកខាងក្រោយបំពាក់នូវចង្កៀង LED មានរាងស្តើង រចនាបថទ្វារកញ្ចក់ខាងត្រូវបានធ្វើបញ្ឈរជាងមុន ខណៈដែលកាងខាងក្រោយមានការរចនាតិចតួចបំផុត។
ដោយទ្បែកផ្នែកខាងក្នុងនៃរថយន្ត Toyota Land Cruiser បានបំពាក់នូវកៅអីចំនួន ៧, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto, កន្លែងសាកថ្មទូរស័ព្ទឥតខ្,សែ កាមេរ៉ា 360 ដឺក្រេ និងអេក្រង់បង្ហាញ HUD ។ បន្ថែមពីនេះចង្កូតថាមពលអគ្គិសនី ហ្រ្វាំងដៃអេឡិចត្រូនិច ប្រព័ន្ធគ្រប់គ្រងអាកាសធាតុជាមួយនឹងបច្ចេកវិទ្យា ionization និងប្រព័ន្ធអ៊ីនគ្រីបស្នាមម្រាមដៃ។
យ៉ាងណាមិញចំពោះរថយន្ត Toyota Land Cruiser 300 ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែលដូចជា៖ VX-R និង GR-S មានតម្លៃចាប់ពី ១៦២,៣២៨ ដុល្លារ ដល់ ១៦៥,៨៨៥ ដុល្លារ ដែលត្រូវចែកចាយនៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ប្រភព៖ xehay