Land Cruiser Prado ឡើងកូដខ្លាំងលក់បានជាង២ពាន់គ្រឿងនៅអូស្រ្ដាលីខាងពីខែមុន

យោងតាមទិន្នន័យការលក់រថយន្ដនៅប្រទេស​អូស្ត្រាលី ក្នុងខែមេសា ឆ្នាំ២០២៥ រថយន្ត Toyota Land Cruiser Prado បាន​លក់​ដាច់ចំនួន ២ ២៣៣គ្រឿង​ មាន​ការ​កើនឡើង ១,១៩៨% បើ​ធៀប​នឹង​ឆ្នាំ​មុន។ ជាមួយចំនួននៃការលក់កើនឡើងបែបនេះ បានធ្វើឲ្យរថយន្ដឈរនៅចំណាត់ថ្នាក់​ទី ៥ ជា​រថយន្ត​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​អូស្ត្រាលី​កាលពីខែមុន។

Essai Toyota Land Cruiser (2024). Il ne craint personne, sauf le malus

ក្រឡេកទៅមើលទីផ្សាររបស់រថយន្ត Toyota Prado នៅប្រទេសអូស្រ្ដាលី  ពួកគេកំពុងឡើងកូដខ្លាំង ក្រោយ​លក់​បានចំនួន ១០,៦៧៤ គ្រឿង​គិត​ត្រឹម​ដើមឆ្នាំ ២០២៥ (year-to-date)។ បើនិយាយពីការលក់រួមនៅទីផ្សារអូស្រ្ដាលីវិញ រថយន្ត Toyota HiLux គឺ​ជា​រថយន្ត​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ខែ​មេសា ឆ្នាំ ២០២៥ ជាមួយ​នឹង​ការ​លក់ ៤ ១២១ គ្រឿង បន្ទាប់​មក Ford Ranger ៤ ០៣១គ្រឿង, Toyota RAV4 ៣ ៨០៨ គ្រឿង, និង Ford Everest ២ ២៣៤ គ្រឿង។ 

គិតត្រឹមដើមឆ្នាំ២០២៥នេះ ប្រេនរបស់ជប៉ុន Toyota នៅតែរថយន្ដទទួលបានគាំទ្រខ្លាំងនៅទឹកដីអូស្រ្ដាលី។ ចំពោះរថយន្ត Toyota Land Cruiser Prado ក៏បានប្រកាសជាផ្លូវការនូវតម្លៃរបស់ខ្លួននៅប្រទេសអូស្ត្រាលី មានទាំងម៉ូឌែល GX និង GXL ជាមួយតម្លៃចាប់ពី ៧៨ ៧៧៥ ដុល្លារ ដល់ ១០៨ ៧៥៨ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2025 Toyota Land Cruiser: 58 Exterior Photos | U.S. News

ផ្ទាំងផ្សាយពាណិជ្ជកម្ម