Land Cruiser ឆ្នាំ២០២២ លក់តម្លៃជិត៥ម៉ឺនដុល្លារនៅជប៉ុន ឡើងថ្លៃលើសមុន ២៨០០ដុល្លារ

នៅទីផ្សារនៃប្រទេសកំណើត រថយន្ត Land Cruiser ជំនាន់ថ្មីអាចទទួលបានការកុម្ម៉ង់ទិញរហូតដល់ជាង ២២ ០០០គ្រឿង ចាប់តាំងពីដើមខែកក្កដា ដែល Toyota បានបើកទទួលការកុម្ម៉ង់ទិញ។

រថយន្តកំពូល SUV Off-Road ជំនាន់ថ្មីនេះនឹងចេញលក់នៅប្រទេសជប៉ុននៅថ្ងៃទី០២ ខែសីហា ជាមួយតម្លៃចាប់ពី ៥,១លានយេន ដែលស្មើនឹងប្រមាណ ៤៦ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរបស់ Land Cruiser ស៊េរីឆ្នាំ២០២២ លក់នៅជប៉ុនមានការឡើងថ្លៃ ៣០ម៉ឺនយេន ឬប្រមាណ ២ ៨០០ដុល្លារ ប្រសិនបើធៀបនឹងរថយន្តស៊េរីមុន ដែលមានតម្លៃចាប់ពី ៤,៨លានយេន ដែលស្មើប្រមាណ ៤៣ ៧០០ដុល្លារ។

គួរដឹងដែរថាក្រុមហ៊ុន Toyota នឹងផ្អាកការផលិតរថយន្ត Land Cruiser ជំនាន់ថ្មីនៅថ្ងៃទី៥ និងទី៦ ខែសីហា ដោយសារបញ្ហាខ្វះខាតគ្រឿងបន្លាស់ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩នៅអាស៊ីអាគ្នេយ៍។ អំឡុងពេលនេះ ការផលិតរថយន្ត Lexus LX ក៏នឹងត្រូវផ្អាកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម