Land Cruiser នឹងអស់ជីវិតនៅទឹកដីអាមេរិកចាប់ពីឆ្នាំ ២០២២ ប៉ុន្តែគឺបណ្ដោះអាសន្ន

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​គេ​បាន​ដឹង​ឮ​ថា​ Toyota គ្រោង​បញ្ឈប់​ការ​បញ្ចេញ​លក់​រថយន្ត​ Land Cruiser ​ចាប់​ពី​ស៊េរី​ឆ្នាំ ២០២២ ត​ទៅ។ ប៉ុន្តែ​ការ​ចុះ​ផ្សាយ​ថ្មី​មួយ​បាន​និយាយ​ថា​រថយន្ត​នេះ​នឹង​​មាន​ការ​វិល​ត្រឡប់​ជា​ថ្មី។

ដោយ​ដក​ស្រង់​សម្ដី​ពី​ប្រភព​ហាង​លក់​រថយន្ត​ធំ​មួយ វិបសាយ Car and Driver បាន​ឲ្យ​ដឹង​ថា Land Cruiser ស៊េរី​ឆ្នាំ ២០២១ នឹង​ជា​ចុង​បញ្ចប់​នៃ​​រថយន្ត Land Cruiser ជំនាន់ 200-Series។ ដំណឹង​ល្អ​នោះ​គឺ​ថា​​រថយន្ត SUV មួយ​នេះ​នឹង​មិន​ស្លាប់​យូរ​ទេ ពោល​គឺ​នឹង​មាន​ការ​វិល​ត្រឡប់​លើ​ទីផ្សារ​អាមេរិក​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភព​បាន​និយាយ​ដូច​នេះ​ថា ៖ “វា​នឹង​ត្រូវ​អស់​ជីវិត​ចាប់​ពី​ស៊េរី​ឆ្នាំ ២០២២ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​នឹង​វិល​ត្រឡប់​មក​វិញ​ឆាប់ៗ ដោយ​មាន​ភាព​ទំនើប និង​ប្រណីត​ជាង​មុន។”

ហេតុផល​មួយ​ដែល Toyota សម្រេច​ចិត្ត​បញ្ឈប់​លក់​រថយន្ត Land Cruiser នៅ​អាមេរិក​ ប្រហែល​មក​ពី​ចំនួន​លក់​ដែល​មិន​សូវ​ខ្លាំង​ក្លា​ប៉ុន្មាន។ នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​លក់​ Land Cruiser បាន​ ២ ៥៣៦គ្រឿង ខណៈ​ដែល​ចំនួន​លក់​សរុប​​របស់ Toyota នៅ​អាមេរិក​កាល​ពី​ឆ្នាំ​មុន​គឺ​មាន​ដល់ ២,៤​លាន​គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម