ការរីកចម្រើនលើការអភិវឌ្ឍន៍ប្រព័ន្ធម៉ាស៊ីនរថយន្ត អាចធ្វើឲ្យម៉ាស៊ីនម៉ាស៊ូត V8 ដែល Land Rover ប្រើប្រាស់លើរថយន្ត Range Rover ត្រូវបាត់ស្រមោល។
ម៉ាស៊ីនម៉ាស៊ូត V8 លើ Range Rover គឺត្រូវបានបង្កើតឡើងរយៈពេល ១០ ឆ្នាំមកហើយ ជាម៉ាស៊ីនរបស់ Ford មានចំណុះ ៤,៤ លីត្រ អាចផលិតកម្លាំងបាន ៣៣៤ សេះ។ ជាច្រើនឆ្នាំមកនេះម៉ាស៊ីននេះទទួលបានការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរឡើង ប៉ុន្តែវានឹងត្រូវឈប់ប្រើក្នុងពេលខាងមុខ។
ការចុះផ្សាយរបស់ Autocar បានឲ្យដឹងថាម៉ាស៊ីនម៉ាស៊ូតនេះនឹងត្រូវជំនួសដោយប្រព័ន្ធម៉ាស៊ីន Hybrid ចំណុះ ៣,០ លីត្រ ដែលវាអាចផលិតកម្លាំងបាន ៣៤០ សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ក្នុងពេល ៧,១ វិនាទី មានល្បឿនអតិបរមា ២២៥ គ.ម/ម៉ និងកម្រិតស៊ីប្រេងប្រមាណ ៨លីត្រ/១០០.ម៕