Land Rover ចេញម៉ូឌែលពិសេស Range Rover Sport SVR Ultimate Edition មានកម្លាំង ៥៧៥សេះ

ក្រុមហ៊ុន Land Rover បានធ្វើការបង្ហាញចេញនូវរថយន្តម៉ូឌែលពិសេសថ្មីដែលមានលក្ខណ:ប្រណិត និងកម្លាំងខ្លាំងក្លា ដែលអោយឈ្មោះថា Range Rover Sport SVR Ultimate Edition។

រថយន្ត Range Rover Sport SVR Ultimate Edition ផ្តល់នូវជម្រើសពណ៌ដ៏ពិសេសចំនួន ៣គឺ Gloss Maya Blue, Gloss Marl Gray និង Satin Ligurian Black។ វាទទួលបានការបំពាក់ថ្មីជាមួយថាសកង់ឌីស្សាញថ្មីពណ៌ខ្មៅទំហំ ២២អ៊ីញ, Aerodynamic Fins ផលិតពីកាបូន, ប៉ាណាខាងមុខពណ៌ខ្មៅ និងស្រោមកញ្ចក់ពណ៌ខ្មៅផងដែរ។ រីឯផ្នែកខាងក្នុង បានលេងខ្លួនជា២ពណ៌ដោយពណ៌ខ្មៅលាយស(Cirrus White) ព្រមទាំងបំពាក់ជាមួយកៅអីស្ព័រស្រោបដោយស្បែកប្រណិតពណ៌ស និងចង្កឹះលេខដៃប្រភេទ Alloyផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Range Rover Sport SVR Ultimate Edition ដំណើរការដោយម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ V8 មានកម្លាំង ៥៧៥សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤,៥វិនាទី។ សម្រាប់តម្លៃរបស់ម៉ូឌែលពិសេសនេះចាប់ពី ១៤១ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម