Land Rover ជោគជ័យខ្លាំងនឹងការលក់ឡាន Defender

Land Rover Defender បានក្លាយជារថយន្តដ៏ជោគជ័យមួយរបស់ក្រុមហ៊ុន Jaguar Land Rover ដោយរថយន្តថ្មីនេះអាចលក់ចេញបានច្រើនសន្ធឹកនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១នេះ។

Jaguar Land Rover អាចលក់រថយន្ត Land Rover Defender បានចំនួន ១៧ ១៩៤គ្រឿង នៅត្រីមាសទីពីរឆ្នាំ២០២១នេះ តិចជាងរថយន្ត Range Rover Evoque បន្តិចបន្តួចប៉ុណ្ណោះដែលវាអាចលក់ចេញបាន ១៧ ៦២២គ្រឿង នៅទូទាំងសកលលោក ដែល Evoque នេះគឺជារថយន្តលក់ដាច់ជាងគេរបស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រឹតតែអស្ចារ្យនោះគឺក្រុមហ៊ុន Jaguar Land Rover មានបញ្ហាក្នុងការផ្គត់ផ្គង់តម្រូវការសម្រាប់រថយន្ត Defender ផង ហើយបើសិនជាវិបត្តិឈីបប្រែមកជាធម្មតាវិញ រថយន្ត Defender ទំនងជាអាចជំនួសតំណែងរថយន្ត Evoque បានជាក់ជាមិនខាន។

ក្រុមហ៊ុន Jaguar Land Rover បាននិយាយថាបច្ចុប្បន្ននេះខ្លួនទទួលបានការកុម្ម៉ង់រថយន្តចំនួន ១១ម៉ឺនគ្រឿង ដែលក្នុងនោះមានចំនួន ២៩ ០៥៩គ្រឿង គឺជារថយន្ត Land Rover Defender៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម