Land Rover បញ្ចេញម៉ូដែលពិសេស ផលិតតែ ៣គ្រឿងប៉ុណ្ណោះ ឯតម្លៃខ្ទង់ ២៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បញ្ចេញនៅរថយន្ត Range Rover Sport SV Park City Edition ស៊េរីមានកំណត់ ដែលផលិតតែ ៣គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ២៣៩ ០០០ ដុល្លារ ។

Range Rover Sport SV Park City Edition បំពាក់ម៉ាស៊ីន V8 ចំណុះ ៤,៤ លីត្រ Twin-turbo អាចផលិតកម្លាំងបាន ៦៣៥ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រើប៉ុង ២ 4-wheel drive ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចលេចធ្លោរបស់រថយន្តនេះគឺតួខ្លួនពណ៌សឲ្យឈ្មោះថា SV Bespoke Lyra White Gloss អមដោយឡូហ្គោ Range Rover ពណ៌សលាយពណ៌ខ្មៅ។ លើសពីនេះ ក៏បានបំពាក់ថាសកង់ស្ព័រស្រោប carbon fiber ទំហំ ២៣ អ៉ីញ ជាមួយដុំហ្រ្វាំង Calipers ធ្វើពី Carbon និងដុំហ្រ្វាំងឌីសធ្វើពី carbon-ceramic  រួមទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងជាច្រើនទៀតក៏ត្រូវបានតុបតែងឡើងពី carbon fiber ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម