ក្រុមហ៊ុនជំនាញខាងកែខ្នៃម៉ាស៊ីនរថយន្តដ៏ល្បី Manhart បានធ្វើការបញ្ចេញនូវរថយន្ត DP 500 ដែលកែច្នៃចេញពីរថយន្ត Land Rover Defender ដែលមានកម្លាំងរហូតដល់ ៥១២សេះ។
ដើម្បីទទួលបានសមត្ថភាពនេះក្រុមការងាររបស់ Manhart បានកែសម្រួល Software នៃ ECU របស់ម៉ាស៊ីនចំណុះ ៣,០លីត្រ ប្រភេទ Turbocharged V6 ដែលមានបំពាក់មកស្រាប់លើ Land Rover Defender ។ ម៉ាស៊ីនដើមរបស់ Land Rover Defender អាចផលិតកម្លាំងបាន ៤០០សេះ ប៉ុន្តែជាមួយការកែសម្រួលថ្មីវាអាចបង្កើតកម្លាំងបាន ៥១២សេះ ដូចគ្នានឹងប្រភេទ ម៉ាស៊ីន Supercharged ៥,០លីត្រ ដែលលក់ដោយក្រុមហ៊ុន Land Rover។
បន្ថែមពីនេះ បំពាក់ DP 500 ជាមួយស៊ីម៉ាំងប្រភេទ កាបូន ឬសេរ៉ាមិច និងថាសកង់ទំហំ ២៤អ៊ីញ, កៅអីខាងមុខប្រភេទ Recaro បន្ថែមជាមួយការអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធហ្រ្វាំង។ លើសពីនេះ Manhart បានផ្តល់នូវជម្រើសសម្រាប់អតិថិជនជាមួយថាសកង់ទំហំ ២២អ៊ីញ និងប្រព័ន្ធ Air Suspension ទាបជាងមុន ៣០មីលីម៉ែត្រផងដែរ៕