Land Rover Defender ២០២២ ដូរមកប្រើម៉ាស៊ីន V8 កម្លាំងរហូតដល់ ៥១៨សេះ

កាលពីម៉ូឌែលឆ្នាំ ២០២០កន្លងទៅ រថយន្ត Land Rover Defender បានបំពាក់ជាមួយម៉ាស៊ីនចំនួន ២ជម្រើសគឺ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ២៩៦សេះ និង ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដំណើរការដោយប្រព័ន្ធ mild-hybrid កម្លាំង ៣៩៥សេះ។ ប៉ុន្តែសម្រាប់ម៉ូឌែលឆ្នាំ ២០២២នេះ ក្រុមហ៊ុន Land Roverបានផ្លាស់ប្តូរថ្មី ប្រើម៉ាស៊ីន V8 ផងដែរ។

រថយន្ត Land Rover Defender ២០២២ មានជម្រើសតួរខ្លួន ២ប្រភេទគឺ Defender 90(ទ្វា២) និង Defender 110(ទ្វា៤)។ ហើយវាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged V8 បង្កើតកម្លាំងបាន ៥១៨សេះ កម្លាំងរមួល ៤៦១ lb-ft និងប្រើប្រអប់លេខ ៨វគ្គអូតូ។ ចំពោះប្រភេទ Defender 90 វាអាចស្ទុះពីកុងទ័រ ០-៩៦គ.ម\ម៉ ប្រើពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូឌែលឆ្នាំ ២០២២ នេះមានជម្រើសថ្មី ៣ ពណ៌ដូចជា Carpathian Grey, Yulong White និង Santorini Black ក្រៅពីនេះវាបានបំពាក់មកនូវ anti-roll bar(ដៃឃ្លោង) កាន់តែធំជាងមុន, ដុំហ្វ្រាំងថ្មី Xenon Blue ទំហំ ១៥អ៊ីញ, ថាសកង់ទំហំ ២២អ៊ីញ, Dynamic Driving Setting និងរន្ធខ្យល់នៅផ្នែកខាងមុខ, ដៃចង្កូតស្រោបដោយកាំម្ញី, ពូកស្បែក Ebony Windsor, កៅអីផ្នែកខាងមុខ បញ្ជារទិសដៅ ដោយថាមពលអេឡិចត្រូនិច ១២ចំណុច, អេក្រង់កម្សាន្ត Pivi Pro ទំហំ ១១,៤អ៊ីញ និងអេក្រង់បង្ហាញទំហំ ១០អ៊ីញ ផងដែរ។

ពេលពេលវេលាចេញលក់ និងតម្លៃ សម្រាប់ម៉ូដែល Land Rover Defender 90 និង 110 ឆ្នាំ ២០២២ នឹងត្រូវប្រកាសនៅពេលក្រោយ។ ដោយគិតថាម៉ាស៊ីន V8 ថ្មីអាចមានតម្លៃចាប់ពី ១៣៩ ០០០ ដុល្លារ ទៅ ១៤៣ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម