Land Rover Defender កៅអីបីជួរ នឹងបង្ហាញខ្លួនចុងខែនេះ

[ទីផ្សារបរទេស] ក្រោយមានការលេចឮដំណឹងចចាមអារ៉ាមអស់ជាច្រើនឆ្នាំ នាពេលនេះ Land Rover បានបង្ហាញរូបភាពដំបូង​នៃ​រថយន្ត Defender 130 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភានេះ។

Land Rover មិនបានផ្ដល់ព័ត៌មានអ្វីច្រើននៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថារថយន្ត Defender 130 នឹងមានកៅអីអង្គុយចំនួន៨ ដែលជួរទីពីរ និងជួរទីបី មានកៅអង្គុយចំនួនបីដូចៗគ្នា។ ចំពោះជម្រើសនៃម៉ាស៊ីនទំនងជាមិនខុសពីរថយន្ត Defender ដទៃទៀតឡើយ ដោយក្នុងនោះមានម៉ាស៊ីនកម្លាំងខ្លាំង Supercharged ចំណុះ៥,០លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥១៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដែរ រំពឹងថាមានប្រវែងសរុប ៥១០០ម.ម ដែលវែងជាងរថយន្ត Defender 110 ចំនួន ៣៤២ម.ម ហើយក៏វែងជាងរថយន្ត Defender 90 ចំនួន ៧៧៧ម.ម ផងដែរ។ ប្រវែងវែងនេះរំពឹងថានឹងផ្ដល់ជូនទំហំធំទូលាយដល់​អ្នកដំណើរនៅ​កៅអី​អង្គុយ​ជួរទីពីរ និងជួរទីបីផងដែរ។

ការកុម្ម៉ង់ទិញរថយន្ត Defender 130 នេះនឹងបើកទទួលនៅថ្ងៃប្រកាសចេញ ខណៈដែលការដឹកជញ្ជូនរថយន្តរំពឹងថានឹង​ចាប់​ផ្ដើម​នៅ​ខែសីហា ឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម