ក្រុមហ៊ុន Land Rover កំពុងតែប្រារព្ធខួប ៣០ឆ្នាំនៃម៉ូដែល Defender ដោយបានបញ្ចេញនូវម៉ូដែលពិសេសថ្មី ហោថា Land Rover Defender 30th Anniversary Edition ឆ្នាំ២០២៣ ដើម្បីឧទ្ទិសដល់ Land Rover Defender 110 ឆ្នាំ១៩៩៣។
បង្ហាញខ្លួនក្នុងឆ្នាំ១៩៩២ រថយន្ត Defender 110 ឆ្នាំ១៩៩៣ គឺជាម៉ូដែលដំបូងមានលក់នៅលើទីផ្សារអាមេរិកខាងជើង។ វាត្រូវបានផលិតឡើងដោយដៃ នៅឯរោងចក្រ Solihull Factory របស់ Land Rover នៅចក្រភពអង់គ្លេស។
ជាមួយគ្នានេះ First Edition Defender 110 ក៏ត្រូវបានផលិតមានចំនួនកំណត់ដែរ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ដោយមានបំពាក់ កាងការពារ safari roll-over protection, ជណ្តើរ, ជើងទ្រលើដំបូល និង កញ្ចក់មានមុខងារកម្តៅ ទៀតផង។
ដោយឡែកចំពោះ Defender 30th Anniversary Edition ឆ្នាំ២០២៣ ក៏ផលិតត្រឹម ៥០០គ្រឿងដែរ ដោយផលិតផ្អែកតាមម៉ូដែល Defender 110 P300 S និង មានពណ៌ស Fuji White។ វាក៏មានបំពាក់ជើងទ្រលើដំបូល Expedition Roof Rack, ក្របាំងផុកមុខក្រោយ Front and Rear Classic Mud Flaps, កម្រាលជើងកៅស៊ូ, ឈ្នាន់ជើងចំហៀង និង ជណ្តើរអាចហូតបានផងដែរ។
អ្វីដែលពិសេសនោះគឺ Defender 30th Anniversary Edition ក៏មាន Option ឡូយជាច្រើន ដូចជា Cold Climate Pack, Tow Pack, Black Exterior Pack និង Off-Road Pack ទៀតផង។
សូមបញ្ជាក់ថា រថយន្ត Land Rover Defender 30th Anniversary Edition ឆ្នាំ២០២៣ នឹងចេញលក់នៅសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ៧៥ ០០០ដុល្លារ៕