Land Rover Defender ឈ្នះពានរង្វាន់ “Women’s World Car Of The Year” ឆ្នាំ២០២១

រថយន្ត Land Rover Defender ស៊េរីថ្មី បានឈ្នះពានរង្វាន់ “Women’s World Car Of The Year” ឆ្នាំ២០២១។

ការប្រកាសជ័យលាភីនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមីនា ដែលត្រូវជាទិវាសិទ្ធិនារីអន្តរជាតិ តាមរយៈការបោះឆ្នោតពីអ្នកកាសែតរថយន្ត ៥០នាក់ មកពី ៣៨ប្រទេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីអាចឈ្នះពានរង្វាន់នេះ រថយន្ត Defender បានយកឈ្នះលើរថយន្ត ៨ ម៉ូដែលផ្សេងទៀត នៅក្នុងប្រទេសខុសៗគ្នា ដោយក្នុងនោះរួមមានទាំង Peugeot 208 (Best Urban Car), Skoda Octavia (Best Family Car), Lexus LC500 Cabrio (Best Luxury Car), Ferrari F8 Spider (Best Sports Car), Peugeot 2008 (Best Urban SUV), Kia Sorento (Best Large SUV), Ford F-150 (Best 4×4 and Pickup) និង Honda e (Best EV)។

គួរឲ្យដឹងថា រថយន្ត Defender ជំនាន់ថ្មី បានទទួលការឌីហ្សាញថ្មីទាំងស្រុង ហើយបង្ហាញខ្លួនក្នុងឆ្នាំ២០១៩ ដោយមានតួខ្លួន ២ ប្រភេទ គឺ ទ្វារ២ និង ទ្វារ៤។ វាមានតម្លៃចាប់ពី ៤៦ ១០០ និង ៥០ ៥០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម