Land Rover Defender ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ខ្ទង់ជិត ១០ម៉ឺនដុល្លារ

កាលពីប៉ុន្មានថ្ងៃកន្លងទៅ ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Defender សេរ៊ីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយម៉ូឌែលថ្មីនេះ បានប្រើប្រាស់ម៉ាស៊ីនថ្មី V8 ដែលមានកម្លាំងខ្លាំងជាងមុន។

នាពេលនេះក្រុមហ៊ុនក៏បានប្រកាសអំពីតម្លៃនៃរថយន្ត Defender សេរ៊ីឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ៩៧ ២០០ដុល្លារ សម្រាប់ម៉ូឌែលទា្វ៤ Defender 90 និង ចាប់ពី ១០០ ៤០០ដុល្លារ សម្រាប់ម៉ូឌែលទា្វ៤ Defender 110។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានប្រកាសអំពីតម្លៃម៉ូឌែលពិសេសផងដែរ Defender V8 Carpathian Edition ប្រភេទទ្វា២ មានតម្លៃចាប់ពី ១០៤ ០០០ដុល្លារ និងប្រភេទទ្វា ៤ មានតម្លៃចាប់ពី ១០៧ ២០០ដុល្លារ។ XS Edition ម៉ាស៊ីនចំណុះ ៣,០លីត្រ ប្រើប្រព័ន្ធ mild-hybrid ស៊ីឡាំង ៦ មានតម្លៃចាប់ពី ៧១ ៩០០ដុល្លារ។

រថយន្ត Defender សេរ៊ីឆ្នាំ២០២២ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged V8 បង្កើតកម្លាំងបាន ៥១៨សេះ កម្លាំងរមួល ៤៦១ lb-ft និងប្រើប្រអប់លេខ ៨វគ្គអូតូ FWD។ វាអាចស្ទុះពីកុងទ័រ ០-៩៦គ.ម\ម៉ ប្រើពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម