Land Rover Defender ត្រូវបានក្រុមហ៊ុនមួយកែច្នៃ ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង

រថយន្ត Land Rover Defender គឺជារថយន្តមួយប្រភេទ ដែលមានសម្ថភាពខាង off-road ដែលពេលបច្ចុប្បន្នកំពុងមានវត្តមាននៅលើទីផ្សារ។ ស្របពេលនេះដែរ ក្រុមហ៊ុន Chelsea Truck បានធ្វើការរចនារថយន្ត Defender ឲ្យកាន់តែពិសេសដែលធ្វើឲ្យគ្រប់គ្នាអោយចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺមានភាពទាក់ទាញជាមួយនឹងពណ៌ទឹកក្រូចនៅគម្របម៉ាស៊ីន និងកាងខាងមុខ។ វាត្រូវបានគេអោយឈ្មោះថា “ Vesuvisu “ ដោយសារតែការលេងពណ៌ទៅលើរថយន្តប្រភេទ SUV របស់អង់គ្លេសមួយនេះ។ ហើយអ្នកទាំងអស់គ្នា អាចបង្ហាញពីអារម្មណ៌របស់អ្នក ថាតើវាស្អាតជាង រថយន្ត Defender ដែលមិនទាន់កែឆ្នៃដែរឬទេ?

ក្រៅពីរូបរាងខាងក្រៅពណ៌ទឹកក្រូចនេះហើយ ក្រុមហ៊ុន Chelsea Truck ក៏បានបំពាក់នូវកង់ប្រភេទ RS-Forged ​ពណ៌ខ្មៅ ទំហំ ២២អ៊ីញ និង​ប៉ាណាខាងមុខពណ៌ខ្មៅរលើបរលោងផងដែរ។ សម្រាប់រូបរាងផ្នែកខាងក្នុងវិញ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា មានការបំពាក់ថ្មីទៅលើកៅអីស្បែក រំលេចដោយ Vesuvius ពណ៌ទឹកក្រូចនៅកន្លែងដាក់ដៃ និងប្រអប់លេខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Defender ម៉ូឌែល 110 P300នេះ មានតម្លៃ ៨៦ ២៦១ដុល្លារ ដោយរក្សាទ្រុងទ្រាយដើម គ្មានការកែសម្រួលអ្វីឡើយ ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged​ ទំហំ ៤ស៊ីឡាំង កម្លាំង ២៩៦សេះ និងកម្លាំងរមួល ៤០០ញូតុនម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម