Land Rover Defender ពិសេសនេះ មានកម្លាំងរហូតដល់ ៥១២សេះ

ក្រុមហ៊ុនជំនាញខាងកែខ្នៃម៉ាស៊ីនរថយន្តដ៏ល្បី Manhart បានធ្វើការបញ្ចេញនូវរថយន្ត DP 500 ដែលកែច្នៃចេញពីរថយន្ត Land Rover Defender ដែលមានកម្លាំងរហូតដល់ ៥១២សេះ។

ដើម្បី​ទទួល​បាន​សមត្ថភាព​នេះ​ក្រុម​ការងារ​របស់​ Manhart បាន​​កែ​សម្រួល​ Software នៃ ECU របស់​ម៉ាស៊ីន​ចំណុះ ៣,០លីត្រ ប្រភេទ Turbocharged V6 ​ដែល​មាន​បំពាក់​មក​ស្រាប់​លើ​ Land Rover Defender ។ ម៉ាស៊ីន​ដើម​របស់​ Land Rover Defender អាច​ផលិត​កម្លាំង​បាន ៤០០សេះ ប៉ុន្តែ​ជា​មួយ​ការ​កែ​សម្រួល​ថ្មី​វា​អាច​បង្កើត​កម្លាំង​បាន ៥១២​សេះ ដូចគ្នានឹងប្រភេទ ម៉ាស៊ីន Supercharged ៥,០លីត្រ ដែលលក់ដោយក្រុមហ៊ុន Land Rover។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ បំពាក់ DP 500 ជាមួយស៊ីម៉ាំងប្រភេទ កាបូន ឬសេរ៉ាមិច និងថាសកង់ទំហំ ២៤អ៊ីញ, កៅអីខាងមុខប្រភេទ Recaro បន្ថែមជាមួយការអភិវឌ្ឍន៍បន្ថែមលើប្រព័ន្ធហ្រ្វាំង។ លើសពីនេះ Manhart បានផ្តល់នូវជម្រើសសម្រាប់អតិថិជនជាមួយថាសកង់ទំហំ ២២អ៊ីញ និងប្រព័ន្ធ Air Suspension ទាបជាងមុន ៣០មីលីម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម