Land Rover Defender ម៉ូដែលឆ្នាំ ២០២៦ អាប់ដេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jaguar បានធ្វើការបញ្ចេញជាផ្លូវការនៅរថយន្ត Land Rover Defender ស៊េរីឆ្នាំ ២០២៦ ប្រភេទ SUV off-road ដែលទទួលបានការអាប់ដេតបន្ថែម គ្រោងនឹងចេញនៅក្នុងឆ្នាំ ២០២៦ ខណៈតម្លៃក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

Land Rover Defender ម៉ូដែលឆ្នាំ ២០២៦ បន្តផ្តល់ជូនជាមួយនឹងម៉ាស៊ីនសាំង និងម៉ាស៊ូត ចំណុះ ៥,០ លីត្រ V8 twin-turbo ជាមួយប្រព័ន្ធ mild-hybrid និង PHEV អាស្រ័យទៅតាមម៉ូដែល ប្រភេទប៉ុង ២ full-time 4WD ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ទទួលបានព​ណ៌តួខ្លួនថ្មីចំនួន ២ ពណ៌ រួមមានពណ៌ប្រផេះ និងពណ៌បៃតង ខណៈផ្នែកខាងមុខមានសណុំចង្កៀង LED ឌីស្សាញថ្មី ជាមួយប៉ាណារាងជាសំណាញ់ពណ៌ខ្មៅ ព្រមទាំងទទួលបានថាសកង់ថ្មីទំហំ ២២អ៉ីញ ខណៈផ្នែកខាងក្រោយរក្សាការឌីស្សាញដដែល ។

ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៣,១ អ៉ីញ (ដោយពីមុនទំហំតែ ១១,៤ អ៉ីញ) លើសពីនេះ ក៏បានបន្ថែមនៅប្រព័ន្ឍធ Adaptive Off-Road Cruise Control ដែលអាចលៃតម្រូវល្បឿនទៅតាមស្ថានភាពផ្លូវជាក់ស្តែងផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម