Land Rover Discovery Sport ឆ្នាំ២០២០ មានលក់នៅថៃហើយ នេះតម្លៃវា!

ក្រុមហ៊ុន Inchcape Thailand បានដាក់លក់រថយន្ត Land Rover Discovery Sport ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសថៃ។

រថយន្ត Land Rover Discovery Sport ថ្មីនេះ មានជម្រើសម៉ាស៊ីន ២ប្រភេទ សម្រាប់ទីផ្សារប្រទេសថៃ គឺ ប្រភេទ Plug-Hybrid ប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbo ទំហំ ៣ស៊ីឡាំង និងប្រព័ន្ធអគ្គិសនី មានកម្លាំងសរុប ៣០០សេះ និង ប្រភេទម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ Turbo កម្លាំង ១៨០សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Discovery Sport ថ្មីខាងលើ ឥឡូវនេះបំពាក់អេក្រង់ធំរហូតដល់ទៅ ១០អ៊ីង ព្រមទាំងប្រព័ន្ធសំឡេង Meridian ដល់ទៅ ១៩គ្រាប់ឯណោះ។ Discovery Sport ម៉ូដែល D180 ប្រើម៉ាស៊ីនម៉ាស៊ូត ត្រូវបានដាក់លក់ក្នុងតម្លៃ ៤,៤លានបាត ឬប្រហែល ១៣៤ ០០០ដុល្លារ ខណៈប្រភេទ Plug-Hybrid មានតម្លៃ ៣,៨លានបាត ឬប្រហែល ១១៦ ០០០ដុល្លារ។

នៅលើទីផ្សារប្រទេសថៃ Discovery Sport គឺជាគូប្រជែងរបស់ Audi Q5, BMW X3, Mercedes-Benz GLC និង Volvo XC60៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម