ក្រុមហ៊ុន Land Rover បានធ្វើការបញ្ចេញនូវរថយន្ត Discovery Metropolitan Edition ឆ្នាំ២០២៣ ជាមួយការបើកការកក់នៅលើទីផ្សារសហរដ្ឋអាមេរិច ជាមួយតម្លៃចាប់ពី ៧៥ ៣០០ដុល្លារ ខណៈពេលម៉ូឌែល Entry-Level មានតម្លៃត្រឹម ៥៦ ៦០០ដុល្លារ។
ម៉ូឌែលថ្មី Metropolitan Edition ស្ថិតនៅលំដាប់កំពូលនៃត្រកូល Discovery និងត្រូវបានផលិតឡើងផ្អែកលើម៉ូឌែលគម្រូ R-Dynamic HSE។ Land Rover បានផ្តល់នូវម៉ូឌែលថ្មីនេះជាលក្ខណៈ Bright Atlas នៅលើប៉ាណាមុខ និងជុំវិញអក្សរឡូហ្គូ Discovery ព្រមទាំងបានបំពាក់ជាមួយថាសកង់ប្រភេទអាលុយមីញ៉ូមទំហំ ២២អ៊ីញ រួមជាមួយដុំហ្វ្រាំងពណ៌ខ្មៅ និងលេងជាមួយពណ៌ប្រាក់នៅលើកាងមុខ-ក្រោយផងដែរ។
លក្ខណៈពិសេសថ្មបន្តចូលទៅកាន់ផ្នែកខាងក្នុង វាបានបំពាក់ស្តង់ដាមកជាមួយអេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD, ដៃចង្កូតមានមុខងារក្តៅត្រជាក់, កៅអីជួរទី ៣បញ្ជាដោយថាមពលអេឡិចត្រូនិច និងមានមុខងារកម្តៅ, ប្រអប់សម្រាប់ក្លាសេ និងម៉ាស៊ីនត្រជាក់ ៤តំបន់។
រថយន្ត Discovery Metropolitan Edition ឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីន Ingenium ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ផ្គួបជាមួយប្រព័ន្ធ mild-hybrid កម្លាំង ៤៨វ៉ុល អាចផលិតកម្លាំងបាន ៣៥៥សេះ៕