
ទីបំផុត! បន្ទាប់់ពីរង់ចាំអស់រយៈពេលជាយូរ ពេលនេះ រថយន្តអគ្គិសនី Leapmotor B01 ប្រភេទ Sedan របស់ក្រុមហ៊ុន Leapmotor បានប្រកាសចេញលក់ជាផ្លូវកានៅក្នុងប្រទេសចិនហើយ ដោយមានតម្លៃលក់ចាប់ពី ១២ ៥០០ដុល្លារ ដល់ ១៦ ៧០០ដុល្លារ តែប៉ុណ្ណោះ។
រថយន្ត Leapmotor B01 ត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង LEAP 3.5 មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៨៨០ ម.ម កម្ពស់ ១ ៤៩០ ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧៣៥ ម.ម ដំណើរដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ១៣៤សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៤៣,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ។
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ១៣៤ និង ២១៥សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៥៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ។
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ២១៥សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៦៧,១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ គឺមានបំពាក់នូវរ៉ាដានៅលើដំបូល, ភ្លើងបំភ្លឺពេលថ្ងៃរចនាជាមួយរបា ប៉ាណាខាងមុខបិទជិតភ្ជាប់ជាមួយអំពូល LED និងទទួលបាននូវជម្រើសពណ៌ជាច្រើនរួមមានពណ៌ស្វាយ ប្រាក់ ប្រផេះ ស ផ្កាឈូក ខ្មៅ និងពណ៌ខៀវ។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបាននូវកុងទ័រឌីជីថលទំហំ ៨.៨ អុីញ, អេក្រង់កម្សាន្ដទំហំ ១៤.៦ អុីញ មានកម្រិតបង្ហាញ 2.5K, ប្រព័ន្ធប្រតិបត្តិការ Leapmotor OS 4.0 Plus ដែលមានមុខងារ AI និងប្រព័ន្ធ Leapmotor Pilot ជាដើម៕