Leapmotor បង្ហាញរថយន្តថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញនៅថ្ងៃទី ៩ ខាងមុខនេះ

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុត ក្រុមហ៊ុន Leapmotor បានប្រកាសបង្ហាញចេញនូវរថយន្តថ្មីរបស់ខ្លួនដែលមានឈ្មោះថា Leapmotor Lafa 5 ហើយ ដោយក្នុងនោះ គ្រោងនឹងប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ IAA Mobility 2025 នៅក្នុងទីក្រុង Munich ក្នុងថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ។

ក្នុងនោះ សម្រាប់រថយន្ត hatchback តូចនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 មានប្រវែង ៤ ២៦២ ម.ម ទទឹង ១ ៨០៩ ម.ម និងកម្ពស់ ១ ៥៥២ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនារបស់រថយន្ត Lafa 5 នេះវិញ គឺមានការរចនាប្លែក ពោលគឺបានភ្ជាប់មកជាមួយការរចនាជាមួយចង្កៀងមុខ LED រាងកោង, ទ្វារប្រភេទ retractable door handles, sporty roof spoiler ជាប់ដំបូល និងចង្កៀងខាងក្រោយប្រភេទ single taillight ។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ LiDAR នៅលើដំបូល ក៏ដូចជាកញ្ចក់មើលចំហៀងពណ៌ខ្មៅ និងកាមេរ៉ាមើលក្រោយផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម