Leapmotor បញ្ចេញឡាន EV ថ្មី សាកម្តងជិះបាន ៦៤០គ.ម

បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ពេលនេះ ក្រុមហ៊ុន Leapmotor បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី C11 របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនហើយ ជាមួយតម្លៃលក់ខ្ទង់ ២មុឺនដុល្លារ តែប៉ុណ្ណោះ។

ក្នុងនោះ Leapmotor C11 ថ្មីនេះ គឺទទួលបាននូវការអាប់ឌែតថ្មីទៅលើចំណុចជាច្រើនដូចជា កាងផ្នែកមុខ និងចង្កៀងជាដើម។ ចំណែកផ្នែកខាងក្នុងរថយន្តវិញ ទទួលបាននូវអេក្រង់ទំហំ ១៧ អ៊ីញ កន្លែងសាកទូរស័ព្ទឥតខ្សែចំនួន ២ និងជម្រើសអេក្រង់ HUD, កៅអី Nappa និងបាសចំនួន ២១គ្រាប់ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែង ៤ ៧៨០ ម.ម ទទឹង ១ ៩០៥ ម.ម និងកម្ពស់ ១ ៦៥៨ ម.ម ដំណើរការដោយ៖

  • (EREV) ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ៨៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៤១,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
  • (BEV) ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) ផលិតកម្លាំងបាន ២៩៥សេះ ផ្គួបជាមួយអាគុយទំហំ ៨១,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម