Leapmotor C11 ស៊េរីឆ្នាំ2026 មានទាំងជម្រើស BEV និង EREV ដាក់លក់ក្នុងតម្លៃ២មុឺនដុល្លារ

ក្រុមហ៊ុន Leapmotor បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្តប្រភេទ SUV ម៉ូឌែល C11 ស៊េរីឆ្នាំ2026 នៅប្រទេសចិន ផ្ដល់ជូនជាមួយជម្រើសពីរប្រភេទគឺ BEV (រថយន្តអគ្គិសនីសុទ្ធ) និង EREV (រថយន្តអគ្គិសនីលាយម៉ាស៊ីនសាំង) ដាក់លក់ជាមួយតម្លៃចាប់ពី 20,870 ដុល្លារ។


រថយន្ត Leapmotor C11 ស៊េរីឆ្នាំ2026 នេះទទួលបានការអាប់ដេតជាច្រើនទាំងរូបរាង ផ្នែកខាងក្នុង និងប្រព័ន្ធថាមពល។

  • ប្រភេទ BEV (រថយន្តអគ្គិសនីសុទ្ធ): ដាក់លក់ជាមួយតម្លៃចាប់ពី 20,870 ដល់ 23,090 ដុល្លារ អាចបើកបរបានចម្ងាយ 640 គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
  • ប្រភេទ EREV (រថយន្តអគ្គិសនីបន្ថែមម៉ាស៊ីនសាំង): ដាក់លក់ជាមួយតម្លៃចាប់ពី 20,870 ដល់ 22,260 ដុល្លារអាមេរិក អាចបើកបរបានចម្ងាយ 300 គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ និងបើកបរបានចម្ងាយសរុប 1,220 គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

រថយន្ត Leapmotor C11 មានប្រវែង 4780 ម.ម ទទឹង 1905 ម.ម កំពស់ 1658 ម.ម និងមានប្រវែង wheelbase (គម្លាតកង់មុខទៅកង់ក្រោយ) 2930 ម.ម។ មេគុណអូសទាញ (drag coefficient) ត្រូវបានកាត់បន្ថយពី 0.286 Cd មកនៅត្រឹម 0.28 Cd ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តមួយចំនួនត្រូវបានបំពាក់ដោយ Lidar 128-line នៅលើដំបូល មានសមត្ថភាពចាប់សញ្ញាក្នុងចម្ងាយ 300 ម៉ែត្រ និងមានទំហំមុំមើល 140°។ ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (advanced driving assistance system) នេះ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8650 សម្រាប់ប្រព័ន្ធបើកបរឆ្លាតវៃ ហើយអាចផ្តល់មុខងារបើកបរដោយស្វ័យប្រវត្តិ (autopilot) ចំនួន 27 មុខងារ ទាំងនៅលើផ្លូវហាយវេ និងក្នុងទីក្រុង ព្រមទាំងមុខងារជំនួយក្នុងការចតរថយន្តផងដែរ។

Updated Leapmotor C11 crossover started presales in China

  • ប្រភេទ EREV (រថយន្តប្រើអគ្គិសនីលាយសាំង):
    • ម៉ាស៊ីនសាំង 1.5L កម្លាំង 70 kW (94 សេះ)
    • ដំណើរកាដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ (permanent magnet synchronous motor) កម្លាំង 200 kW (268 សេះ) កម្លាំងបង្វិល 320 Nm
    • អាគុយប្រភេទ lithium iron phosphate ទំហំ 41.7 kWh
    • ល្បឿនអតិបរមា 170 គីឡូម៉ែត្រ/ម៉ោង
    • ចម្ងាយបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 7.6 វិនាទី
    • ទម្ងន់រថយន្ត (curb weight) 2,090 គីឡូក្រាម
  • ប្រភេទ BEV (រថយន្តអគ្គិសនីសុទ្ធ):
    • ដំណើរការដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ (permanent magnet synchronous motor) កម្លាំង 220 kW (295 សេះ) កម្លាំងបង្វិល 360 Nm
    • ល្បឿនអតិបរមា 190 គីឡូម៉ែត្រ/ម៉ោង
    • ចម្ងាយបង្កើនល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 6.1 វិនាទី
    • ទម្ងន់រថយន្ត (curb weight) 2,110 គីឡូក្រាម

រថយន្តទាំង២ម៉ូឌែល គាំទ្រការសាកថ្ម 800V high-voltage platform អាចសាកថ្មពី 30% ទៅ 80% ប្រើពេលត្រឹមតែ 18 នាទីប៉ុណ្ណោះ។ លើសពីនេះ សម្រាប់ប្រភេទ BEV បំពាក់មកជាមួយអាគុយ lithium iron phosphate ទំហំ 78.5 kWh និង 81.9 kWh អាចបើកបរបានចម្ងាយ 580 ដល់ 640 គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។

នៅផ្នែកខាងក្នុងត្រូវបានបំពាក់ដោយដៃចង្កូតរាងសំប៉ែតបាត (flat-bottom) អេក្រង់កុងទ័រឌីជីថលទំហំ 10.25 អុីញ និងអេក្រង់កម្សាន្ដទំហំ 17.3 អុីញ កម្រិត 2K រួមបញ្ចូលជាមួយបន្ទះឈីប Qualcomm Snapdragon SA8295P និងប្រព័ន្ធប្រតិបត្តិការ Leapmotor OS 4.0 Plus៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម