
[បរទេស] កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការប្រកាសថា ក្រុមហ៊ុនបានចែកចាយរថយន្តចំនួនសរុបលើសពី ៨០០ ០០០ គ្រឿង ចាប់តាំងពីបានដាក់លក់រថយន្តដំបូងក្នុងឆ្នាំ ២០១៨ ខណៈក្រុមហ៊ុនបានបង្កើតនៅក្នុងឆ្នាំ ២០១៥ ។
ក្នុងនោះ បើយោងតាមក្រុមហ៊ុនបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ នេះ បរិមាណនៃការនាំចេញសរុបរបស់ Leapmotor មានចំនួនលើសពី ១៧ ២០០ គ្រឿង ដែលជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមក្រុនហ៊ុន Start-up ប្រភេទរថយន្តថាមពលថ្មីរបស់ចិន (NEV) ។ លើសពីនេះ ការលក់គិតក្នុងខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនលក់បានដល់ ៤៥ ០៦៧គ្រឿង កើនឡើន ១៤៨% បើធៀបនឹងដូចគ្នាឆ្នាំមុន ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Leapmotor មានរថយន្តសរុបទាំងអស់ចំនួន ៦ម៉ូដែលរួមមាន Leapmotor T03, C01, B10, C10, C11 និងចុងក្រោយគេគឺម៉ូដែល C16 ដែលទើបតែប្រកាសដាក់ផ្លូវការ ៕
