
បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ ទីបំផុត ក្រុមហ៊ុន Leapmotor បានប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តថ្មីរបស់ខ្លួនដែលមានឈ្មោះថា Leapmotor Lafa 5 ឬ Leapmotor B05 ហើយ ដោយក្នុងនោះ នឹងធ្វើបើកទទួលកក់នៅក្នុងពេលឆាប់ៗខាងមុខនេះនៅក្នុងទីផ្សារប្រទេសចិន។
ក្នុងនោះ សម្រាប់រថយន្ត hatchback តូចនេះ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 មានប្រវែង ៤ ២៦២ ម.ម ទទឹង ១ ៨០៩ ម.ម និងកម្ពស់ ១ ៥៥២ ម.ម ។ វាដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) អាចផលិតកម្លាំងបាន ១៧៧សេះ
- ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ (RWD) អាចផលិតកម្លាំងបាន ២១៥សេះ
ជាមួយគ្នានេះ ក៏ទទួលបានជម្រើសកញ្ចប់អាគុយទំហំ ៥៦,២ និង ៦៧,១គីឡូវ៉ាត់ ផងដែរ។
ចំពោះការរចនារបស់រថយន្ត Lafa 5 នេះវិញ គឺមានការរចនាប្លែក ពោលគឺបានភ្ជាប់មកជាមួយការរចនាជាមួយចង្កៀងមុខ LED រាងកោង, ទ្វារប្រភេទ retractable door handles, sporty roof spoiler ជាប់ដំបូល និងចង្កៀងខាងក្រោយប្រភេទ single taillight ។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធ LiDAR នៅលើដំបូល ក៏ដូចជាកញ្ចក់មើលចំហៀងពណ៌ខ្មៅ និងកាមេរ៉ាមើលក្រោយផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃ និងចម្ងាយបើកបរគឺមិនទាន់បានបង្ហាញចេញនៅឡើយទេ៕