Leapmotor បញ្ចេញរថយន្តអគ្គិសនី SUV ថ្មី ជិះបាន ១ពាន់គីឡូម៉ែត្រ ឯតម្លៃតេខ្ទង់ ២ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Leapmotor C16 ស៊េរីឆ្នាំ ២០២៦ ប្រភេទ mid-size SUV ទទួលបានធ្វើឲ្យប្រសើរឡើងជាច្រើនផ្នែក ជាមួយតម្លៃលក់ចាប់ពី ២១ ១៣០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Leapmotor C16 ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សម្រាប់ម៉ូដែលប្រើអគ្គីសនីសុទ្ធ (EV) ដំណើរការដោយម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២៩៥ សេះ ផ្គួបជាមួយអាគុយទំហំ ៨១,៩ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៦៣០គីឡូម៉ែត្រ គំាទ្រដោយប្រព័ន្ធសាកថ្មល្បឿនលឿន 800V high-voltage system អាចសាកថ្មបានពី ៣០-៨០% ប្រើរយៈពេលខតិចជាង ៣០នាទី ។
  • សម្រាប់ម៉ូដែលប្រើអគ្គីសនីសុទ្ធ លាយសាំង (EREV) ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបានសរុប ២២៧ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៨,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គីសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើកបរបាន ១ ១៥០ គីឡូម៉ែត្រ ។

សម្រាប់ផ្នែកខាងក្រៅ មានសេនស័រសរុបចំនួន ១២គ្រាប់, កាមេរ៉ា ១២ ទីតាំង រួមទាំងប្រព័ន្ធចាប់សញ្ញា LiDAR នៅដំបូលខាងមុខ ដំណើរការដោយឈីប Qualcomm Snapdragon 8 Gen 3 (6550) ជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលទទួលបានការអាប់ដេតបន្ថែមផងដែរ ។ ក្រឡេកទៅមើលរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មើលទៅស្រដៀងម៉ូដែល C10 លេងការឌីស្សាញចង្កៀងមុខ-ក្រោយរាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងប្រភេទ LED ដៃទ្វារលឹបចេញ-ចូល ព្រមទាំងថាសកង់ស្ព័រទំហំដល់ទៅ ២១អ៉ីញ ។

ចំពោះនៅផ្នេកខាងក្នុង ទទួលបានកៅស្បែកចុចអូតូ មុខងារមាស្សា និងខ្យល់ត្រជាក់-ក្តៅ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ បំពាក់ឈីប Qualcomm Snapdragon 8255 រួមទាំងអេក្រង់ទំហំ ១៥,៦ អ៉ីញ សម្រាប់អ្នកដំណើរជួរទី ២ និង speaker ២១គ្រាប់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម