Lexus បានបង្ហាញចេញរថយន្តប្រើថាមពលអគ្គិសនីសុទ្ធរបស់ខ្លួនម៉ូដែល UX 300e កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ ដែលរថយន្តនេះដែរគឺក្រុមហ៊ុនមិនមានផែនការដាក់លក់វាលើទីផ្សារសហរដ្ឋអាមេរិកនោះឡើយ។
លោក Koji Sato ជាប្រធាននៃក្រុមហ៊ុន Lexus អន្តរជាតិបានលើកឡើងដូចនេះថា ៖ “មិនមានផែនការក្នុងការបញ្ចេញលក់រថយន្តអគ្គិសនីណាមួយនោះទេ (នៅអាមេរិក) ដោយសារដែលគ្មានតម្រូវការ (នៅអាមេរិក) ហើយការស្ថានភាពនៃនិយតករក៏ខុសប្លែកដែរនៅទីនោះ។ យុទ្ធសាស្ត្រមេសម្រាប់បច្ចេកវិទ្យាអគ្គិសនីរបស់យើងគឺ «ចំកន្លែងល្អ, ចំពេលល្អ និងតម្លៃល្អ»។”
លោក Sato ក៏បានបញ្ជាក់ដែរថា UX 300e នឹងដាក់លក់នៅប្រទេសចិន ជប៉ុន និងប្រទេសមួយចំនួននៅអាស៊ី ប៉ុន្តែគោលដៅចម្បងគឺអឺរ៉ុប និងប្រទេសចិន៕