![RE-thumbnail-lexus](https://camboauto.com/wp-content/uploads/2023/09/RE-thumbnail-lexus-696x366.jpg)
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានបង្ហាញនៅលទ្ធភាពនៃការអភិវឌ្ឍន៍រថយន្តភីកអាប់អគ្គិសនីសុទ្ធនាពេលអនាគត ប្រសិនបើវាស្របទៅនឹងតម្រូវការរបស់អតិថិជនរបស់ខ្លួន។
នៅក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្នុងប្រទេសជប៉ុន ប្រធានក្រុមហ៊ុន Lexus លោក Takashi Watanabe បានបញ្ជាក់ថា នឹងមិនមានរថយន្តម៉ាក Lexus ណាមួយដែលផ្អែកលើរថយន្តភីកអាប់ Toyota ដែលមានស្រាប់នោះទេ និងបានបន្ថែមថា Lexus នឹងដឹកនាំការអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅក្នុងក្រុម Toyota ហើយពួកគេនឹងផ្តល់ជម្រើសជាច្រើនតាមដែលអាចធ្វើទៅបាន” ។
![](https://camboauto.com/wp-content/uploads/2023/09/LEXUS-NEW-13.jpg)
ជាមួយគ្នានេះ យោងតាមគេហទំព័រ Drive.com.au លោក Watanabe បាននិយាយថា “ប្រសិនបើមានតម្រូវការខ្លាំងពីអ្នកប្រើប្រាស់ដើម្បឲ្យក្រុមហ៊ុន Lexus ផលិតភីកអាប់អគ្គិសនីសុទ្ធ នោះ វានឹងអាចកើតឡើងសម្រាប់នាពេលអនាគត”។ ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមហ៊ុន Lexus បានបដិសេធការរំពឹងទុកណាមួយដែលថាវាអាចនឹងកើតឡើងក្នុងរយៈពេលដ៏ខ្លី ដោយកត់សម្គាល់ថាបច្ចុប្បន្នមិនមានការពិភាក្សាទាក់ទងនឹងរថយន្តភីកអាប់នោះទេ ។ យ៉ាងណាមិញ មានតែរងចាំមើលទាំងអស់គ្នា ៕