Lexus បញ្ចេញប៉ាតង់រថយន្តប្រភេទ SUV អគ្គិសនី ៧កៅអីថ្មី មុនពេលដាក់បង្ហាញនៅក្នុងឆ្នាំ ២០២៥

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ Toyota បានបង្ហាញនៅឯកសារប៉ាតង់មួយ ហើយក៏ជាការអភិវឌ្ឍន៍រថយន្តអគ្គិសនីនៃម៉ាក Lexus ផងដែរ ដោយ Lexus បានចុះបញ្ជីប៉ាតង់ថ្មីសម្រាប់រថយន្ត “Lexus TZ450e” និង “Lexus TZ550e” ដែលជាប្រភេទ SUV កៅអី៣ ជួរអគ្គិសនីថ្មី ដែលរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងដូចទៅនឹងរថយន្ត Toyota bZ SUV ។

Toyota បញ្ជាក់ថា ខ្លួននឹងផលិតរថយន្ត SUV អគ្គិសនី ៣ ជួរថ្មី នៅរោងចក្រ Kentucky ឆ្នាំ ២០២៥ របស់ខ្លួន ហើយរថយន្តអគ្គិសនីដែលផលិតនៅសហរដ្ឋអាមេរិកដំបូងរបស់ Toyota នឹងផ្គត់ផ្គង់អាគុយពីរោងចក្រថ្មីតម្លៃ ២,១ ពាន់លានដុល្លារ ដែលសាងសង់នៅ Liberty រដ្ឋ North Carolina ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ លោក Ted Ogawa ប្រធាន និងជានាយកប្រតិបត្តិនៃ Toyota Motor North America បាននិយាយថា  គួរឲ្យរំភើបណាស់ដែលរោងចក្រ Toyota Kentucky ធំជាងគេនៅសហរដ្ឋអាមេរិក ហើយរោងចក្រថ្មីបំផុតរបស់យើងគឺ Toyota North Carolina ជំរុញយើងទៅអនាគតជាមួយនឹងរថយន្តអគ្គិសនី BEV និងការផលិតថ្មសម្រាប់ផលប័ត្រថាមពលអគ្គិសនីដែលកំពុងកើនឡើងរបស់យើង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនីចំនួន​ពីរ​ដែល​មាន​កម្លាំង​ជាង ៥២២ សេះ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ អាចបើកបរបានចម្ងាយជាង ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម