Lexus បានចុះបញ្ជីសុំកម្មសិទ្ធិនៃឈ្មោះ “LX600” នៅការិយាល័យប៉ាតង់និងកម្មសិទ្ធិបញ្ញានៅអាមេរិក ដែលឲ្យតម្រុយថារថយន្ត SUV ធំរបស់ខ្លួន អាចនឹងទទួលបានម៉ាស៊ីនថ្មី។
នៅសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ Lexus LX គឺមានលក់ជាមួយម៉ាស៊ីន ៥,៧ លីត្រ ៨ ស៊ីឡាំង ផលិតកម្លាំងបាន ៣៨៣ សេះ ដោយមានឈ្មោះថា LX 570។ នៅទីផ្សារដទៃរថយន្តនេះក៏មានប្រភេទម៉ាស៊ូតប្រើម៉ាស៊ីន ៤,៥ លីត្រ ប្រភេទ Turbo អាចផលិតកម្លាំងបាន ២៦៨ សេះ ដែលមានឈ្មោះថា LX 450d។
ប្រសិនបើ Lexus បន្តនូវការប្រើប្រាស់ឈ្មោះបែបនេះទៀត នោះវាអាចសមទំនងថា Lexus LX 600 គឺដំណើរការដោយម៉ាស៊ីន ៦,០ លីត្រ ៨ ស៊ីឡាំង។ យ៉ាងណាក្ដី Auto Guide បញ្ជាក់ថាឈ្មោះគឺមិនអាចបញ្ជាក់អំពីទំហំម៉ាស៊ីននោះទេ។ វាក៏ចម្លែកដែរចំពោះម៉ាស៊ីន ៦,០ លីត្រ នេះសម្រាប់ម៉ូដែល LX ដោយសារបច្ចុប្បន្ន Lexus មិនមានផលិតម៉ាស៊ីនបែបនេះឡើយ៕