ក្រៅពីដាក់តាំងបង្ហាញ រថយន្ត NX 300 ម៉ូដែលពិសេសហៅថា Bronze Edition ក្រុមហ៊ុន Lexus ក៏បានដាក់តាំងបង្ហាញរថយន្ត UX ម៉ូដែលពិសេសហៅថា Blue Edition នៅក្នុងកម្មវិធី 2020 Tokyo Auto Salon នាទីក្រុងតូក្យូ ប្រទេសជប៉ុន ផងដែរ។
រថយន្ត Lexus UX Blue Edition មានតួខ្លួនពណ៌ខៀវ Celestial Blue យ៉ាងស្រស់ស្អាត និងទាក់ទាញ ជាងពណ៌ធម្មតាទៅទៀត។
ផលិតផ្អែកលើ UX 200 រថយន្តម៉ូដែលពិសេស Blue Edition នេះ បំពាក់យ៉ាន់ពណ៌ Dark Gray Metallic ទំហំ ១៧អ៊ីង, ហើយរំលេចតួខ្លួនជាមួយពណ៌ខ្មៅ ខណៈលើតាប្លូខាងក្នុងមានរំលេចនូវពណ៌ខៀវ និង កៅអីពណ៌ខ្មៅ ជាមួយថ្នេរដេរពណ៌ស ផងដែរ។
ជាស្តង់ដារ UX Blue Edition បំពាក់ចង្កៀង និងអំពូលកាត់អ័ព្ទ LED, រឺហ្គែរលើដំបូល, ឃ្លុបក្រោយអូតូ និងហ្វ្រាំងជំនួយពេលចូលចតជាដើម។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ៣៦ ៩៥០ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន៕