Lexus ចេញ NX និង RX Crafted Edition បំពាក់លក្ខណៈពិសេសៗលើសធម្មតា

ក្រុមហ៊ុន Lexus Australia បានបញ្ចេញរថយន្ត SUV ស៊េរីពិសេសចំនួន ២ ម៉ូដែលនៅក្នុងប្រទេសអូស្ត្រាលី គឺ NX និង RX ប្រភេទ Crafted Edition ។

រថយន្ត NX Crafted និង RX Crafted ផ្អែកលើប្រភេទ Luxury ។ NX Crafted ផ្អែកលើម៉ូដែល NX 300 និង NX 300h ហើយផ្តល់ជម្រើសប៉ុងមួយ (2WD) និង ប៉ុងពីរ (AWD) ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NX Crafted និង RX Crafted មានបន្ថែមលក្ខណៈពិសេស ដូចជា កាមេរ៉ា ៣៦០ ដឺក្រេ , ដំបូលចុច Moonroof , យ៉ាន់ ១៨ អ៊ីងពណ៌ខ្មៅ , តុបតែងផ្នែកខាងក្រៅពណ៌ខ្មៅ (ប៉ាណាមុខ និង គម្របកញ្ចក់មើលចំហៀង) , បន្ទះរូប Lexus បញ្ចេញភ្លើងនៅកន្លែងទ្វារ , និង កាត Smart Key មួយ ។ វាមានរហូតដល់ទៅ ៩ ពណ៌ផ្សេងៗគ្នា ។

NX300 Crafted ប៉ុងមួយ 2WD មានតម្លៃចាប់ពី ៦២ ៨៨៨ ដុល្លារ ខណៈ NX300 Crafted ប៉ុងពីរ AWD មានតម្លៃចាប់ពី ៦៣ ៨០៦ ដុល្លារ ។ ចំណែកឯ NX300h Crafted ប៉ុងមួយ 2WD មានតម្លៃចាប់ពី ៦១ ៨០៦ ដុល្លារ ខណៈ NX300h Crafted ប៉ុងពីរ AWD មានតម្លៃចាប់ពី ៦៦ ៣០៦ ដុល្លារ ។

ដោយឡែក RX Crafted ឯណោះវិញ ត្រូវបានផលិតផ្អែកលើម៉ូដែល RX ៥ កៅអី ដូចជា RX300, RX350 និង RX450h ។ ក្នុងនោះ វាបានបំពាក់លក្ខណៈពិសេសៗ ដូចជា យ៉ាន់ ២០ អ៊ីងពណ៌ខ្មៅ , ដំបូលចុច Moonroof , កុងទ័រពណ៌បាញ់លើកញ្ចក់ , អេក្រង់កម្សាន្ត-ព័ត៌មាន ១២,៣ អ៊ីង និង ប្រព័ន្ធសំឡេង Mark Levinson ១៥ គ្រាប់ ជាដើម ។

RX300 Crafted មានតម្លៃចាប់ពី ៧៩ ៨៨៨ ដុល្លារ ខណៈ RX350 Crafted និង RX450h Crafted មានតម្លៃ ៨៨ ៩០៩ ដុល្លារ និង ៩៨ ០១៨ ដុល្លារ ។

ទាំង NX Crafted និង RX Crafted សុទ្ធតែបំពាក់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ មកស្តង់ដារតែម្តង ដោយក្នុងនោះរួមមានមុខងារ ដូចជា Pre-collision Safety with Pedestrian Detection, Automatic Emergency Braking, Active Cruise Control, Lane Tracing Assist, Blind-spot Monitor, Rear Cross-traffic Alert និង ចង្កៀង bi-LED អូតូ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម