Lexus បានបង្ហាញតម្លៃនៃរថយន្ត IS ស៊េរីឆ្នាំ ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយសម្រាប់ IS 300 មានតម្លៃចាប់ពី ៤០ ០២៥ដុល្លារ ជាតម្លៃដែលបានគិតបញ្ចូលថ្លៃដឹកជញ្ជូន ១០២៥ដុល្លាររួច ហើយតម្លៃនេះឡើងលើសស៊េរីឆ្នាំ ២០២០ ខ្ទង់ ៤០០ដុល្លារ។
ចំពោះ IS 300 ដែលប្រើប្រព័ន្ធបើកបរប៉ុងពីរតម្លៃរបស់វាគឺឡើងដល់ ៤២ ០២៥ដុល្លារ។ ចំណែកឯ IS 350 F-Sport វិញមានតម្លៃ ៤៣ ៩២៥ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និងមានតម្លៃ ៤៥ ៩២៥ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។
រថយន្ត IS ស៊េរីឆ្នាំ ២០២១ នេះ ឃើញថាមានតម្លៃទាបជាងគូប្រជែងមួយចំនួនដូចជា Audi A4 (តម្លៃចាប់ពី ៤០ ១១៥ដុល្លារ), BMW 3-Series (តម្លៃចាប់ពី ៤២ ២៤៥ដុល្លារ) និង Mercedes-Benz C-Class (តម្លៃចាប់ពី ៤២ ៣៩៥ដុល្លារ) ជាតម្លៃដែលគិតបញ្ចូលថ្លៃដឹកជញ្ជូនរួច៕