Lexus ដំឡើងថ្លៃឡាន UX ស៊េរីថ្មីឆ្នាំ ២០២១ ប៉ុន្តែតម្លៃនៅតែធូរជាងគូប្រជែង

Lexus បាន​ធ្វើ​ការ​កែ​សម្រួល​លើ​រថយន្ត​ម៉ូដែល UX ​សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ដោយ​មាន​បន្ថែម​មុខងារ​ស្តង់ដារ​កាន់​តែ​ច្រើន​ជាង​មុន ដែល​ធ្វើ​ឲ្យ​តម្លៃ​ត្រូវ​ឡើង​ថ្លៃ​បន្តិច​បន្តួច។

UX 200 រំពឹង​ថា​នឹង​ឡើង​ថ្លៃ​ចំនួន ៦០០​ដុល្លារ ឡើង​ដល់​ ៣២ ៩០០​ដុល្លារ ដែល​នឹង​មាន​បំពាក់​មុខងារ​ Blind-Spot Monitoring និង Rear Cross-Traffic មក​ជា​ស្តង់ដារ​ ហើយ​មាន​បន្ថែម​នូវ​រន្ធ​ USB-C នៅ​ផ្នែក​ខាង​ក្រោយ​ផង​ដែរ។ ចំណែក UX 250h វិញ​នឹង​មាន​ឡើង​ថ្លៃ ៦០០​ដុល្លារ​ដូច​គ្នា ដែល​ឡើង​ដល់​ ៣៥ ១០០​ដុល្លារ ខណៈ​ដែល UX F Sport នៅ​រក្សា​តម្លៃ ៣៧ ១០០​ដុល្លារ ដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​មាន​ការ​ឡើង​ថ្លៃ​ក្ដី​ក៏ Lexus UX នៅ​តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គូ​ប្រជែង​ដទៃ​ទៀត​ ដូច​ជា​ Volvo XC40 ដែល​មាន​តម្លៃ​ចាប់​ពី ៣៣ ៧០០​ដុល្លារ និង BMW X1/ Audi Q3 ដែល​មាន​តម្លៃ​​លើស​ពី ៣៥ ០០០​ដុល្លារ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម