Lexus ធ្វើរឿងមួយ មិនធ្លាប់ធ្វើពីមុនមក

បើ​ផ្អែម​តាម​កា​ចុះ​ផ្សាយ​របស់ Cars Direct បាន​ឲ្យ​ដឹង​ថា​ Lexus ​នៅ​អាមេរិក​បាន​ធ្វើ​រឿង​មួយ​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​ក្នុង​អំឡុង​រដូវ​កាល​នេះ គឺ​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៃ​ការ​បង់​រំលស់​រថយន្ត​ទាំង​អស់​របស់​ខ្លួន​មក​ត្រឹម ០% សម្រាប់​រយៈពេល ៦០ខែ។

ជា​ធម្មតា​ការ​ផ្ដល់​ជូន​ពិសេស​បែប​នេះ​គឺ​កើត​មាន​ឡើង​នៅ​អំឡុង​ចុង​ឆ្នាំ​ឯណោះ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​ទំនង​ជា​ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​ឆ្លង​កូវីដ​១៩ ដែល​រីក​រាល​ដាល​ជុំ​វិញ​ពិភពលោក។ ​ខិតប័ណ្ណ​​ដែល​ Lexus ផ្ញើ​ដល់​ហាង​លក់​រថយន្ត​ Lexus ទាំង​ឡាយ​ គឺ​មាន​បង្ហាញ​អំពី​ការ​​បង់​រំលស់​ឥត​គិត​ការ​ប្រាក់​រយៈពេល ៥ ឆ្នាំ សម្រាប់​រថយន្ត​ស៊េរី​ឆ្នាំ ២០២០ ទាំង​អស់ ដែល​កន្លង​មក​គឺ​គិត​អត្រា ០,៩%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​នេះ Lexus ក៏​មាន​ផ្ដល់​ជូន​អត្រា​ការ​ប្រាក់ ០% រយៈពេល ៣៦ខែ សម្រាប់​រថយន្ត​ប្រើ​ប្រាស់​រួច​របស់​ខ្លួន ​សម្រាប់​ម៉ូដែល Lexus IS, ES, NX និង RX ស៊េរី​ឆ្នាំ ២០១៦ ដល់​ស៊េរី​ឆ្នាំ ២០១៨ ដែល​ការ​ផ្ដល់​ជូន​ទាំង​អស់​នេះ​នឹង​ផុត​កំណត់​នា​ថ្ងៃ​ទី ១​ ខែ​មិថុនា៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម