Lexus បញ្ចេញគំរូរថយន្ត NX PHEV Off-Road និង ROV ជាមួយរូបរាងដ៏រឹងមាំនៅ Tokyo Auto Salon

[ទីផ្សារបរទេស] ខណៈដែរកម្មវិធី Tokyo Auto Salon កំពុងដំណើរការជាផ្លូវការ ក្នុងនោះ Lexus បានប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញនៅគំរូរថយន្ត  NX PHEV Off-Road របស់ខ្លួន ។

ដោយផ្អែកលើរថយន្ត NX 450h+ ស៊េរីឆ្នាំ២០២២ ជារថយន្តប្រភេទ Crossover ដ៏រឹងមាំមានលក្ខណៈពិសេសផ្នែកខាងក្រៅជាមួយនឹងប៉ាណាខាងមុខពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ និងកង់ថាសទំហំ ១៧ អ៊ីញដែលរុំដោយសំបកកង់ប្រភេទ BFGoodrich All-Terrain T/A ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាក់ស្តែង គំរូរថយន្តនេះក៏មានផ្នែកខាងក្រៅមានលក្ខណៈ Iron Oxide បែបស្ព័រ ដែលរំលេចជាមួយ Smoked​ accents នៅលើកញ្ចក់ , កញ្ចក់ជុំវិញ និងឡូហ្គូ។ ដោយរថយន្តនេះត្រូវបានភ្ជាប់ដោយកន្លែងដាក់ឥវ៉ាន់លើដំបូលពណ៌ខ្មៅ និងធ្នើរដាក់ទំនិញពណ៌ខ្មៅដែលស៊ីគ្នាផងដែរ។

ក្នុងនោះ Lexus មិនបានរៀបរាប់លម្អិតច្រើនទេ ប៉ុន្តែ NX 450h+ មានម៉ាស៊ីន Plug-in Hybrid មានចំណុះ ២.៥ លីត្រ ទំហំ ៤ ស៊ីឡាំង កញ្ចប់អាគុយ lithium-ion ១៨.១ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអេឡិចត្រិចចំនួន២ ។ ការដំឡើងនេះផ្តល់ឱ្យរថយន្តប្រភេទ Crossover របស់សហរដ្ឋអាមេរិកនៅកម្លាំងសរុប ៣០២​ សេះ និងសមត្ថភាពក្នុងការធ្វើដំណើរបានចម្ងាយ ៦០ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីតែមួយ។

ក្រៅពីការបង្ហាញពីគំរូ NX PHEV Off-Road  ក្នុងនោះ Lexus ក៏បានបង្ហាញនៅគំរូរថយន្ត ROV (Recreational Off-Highway Vehicle) ដែលត្រូវបានណែនាំកាលពីចុងឆ្នាំមុន។ រថយន្តមានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១.០ លីត្រ ទំហំ ៣ ស៊ីឡាំងដែលជារថយន្តដំណើរការដោយអ៊ីដ្រូសែន។

ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ថ្មី​ណា​មួយ​ទេ ប៉ុន្តែ​គំរូរថយន្ត​នេះ​មាន​ប្រព័ន្ធ​ four-wheel drive system ​ដែល​អាច​ជ្រើសរើស​បាន​ជាមួយ​នឹងប្រព័ន្ធចាក់សោរប៉ុង។ ROV ក៏រួមបញ្ចូលផងដែរនៅការរចនាម៉ូដ Lexus ជំនាន់ក្រោយ ដោយសាររថយន្តនេះមានបំពាក់អំពូលភ្លើងរាងអក្សរ L និងប៉ាណាខាងមុខដែលព័ទ្ធជុំវិញពេញលេញដែលមានតែមួយគត់នៅលើ RZ 450e ដែលនឹងមកដល់នាពេលខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម