[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LC 500 Inspiration Series ស៊េរីឆ្នាំ ២០២៤ ម៉ូដែលខ្ពស់ជាងគេ ជាមួយតម្លៃតម្លៃលក់ចាប់ពី ១១៦ ៧០០ ដុល្លារ ដល់ ១២១ ៩០០ ដុល្លារ ផលិតតែ ១២៥ គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិកខាងជើង ។
សម្រាប់ម៉ូដែលឆ្នាំ ២០២៤ នៅផ្នែកខាងក្រៅត្រូវបានរចនាឡើងបែប aerodynamic និងទទួលបាននៅពណ៌តួខ្លួន LC-first exterior paint color, Polar Surge Satin ដោយពណ៌នេះនឹងត្រូវបានផ្សាភ្ជាប់ជាមួយនឹងថ្នាំកូត satin lacquer ហើយនឹងផ្ទុយទៅនឹងការតុបតែងពណ៌ខ្មៅនៅលើប៉ាណាខាងមុខ ចង្កៀងមុខ-ក្រោយ និងកញ្ចក់ខាងក្រៅ ព្រមទាំងថាសកង់ស្ព័រខ្មៅរលោងទំហំ ២១ អ៉ីញផងដែរ ។
លើសពីនេះ ផ្នែកខាងក្នុងក៏ទទួលបានឡូហ្គោអក្សរ Carbon Fiber និងអក្សរ Inspiration Series scuff នៅជិតទ្វារ ឧបករណ៍បំពងសំឡេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច ដែលអាចបញ្ជាបានតាមរយៈអេក្រង់ touchscreen ទំហំ ១២,៣ អ៉ីញនៅចំកណ្តាល ។ គួរឲ្យដឹងថា Lexus LC 500 Inspiration Series ស៊េរីឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅអាមេរិកខាងជើងនៅចុងឆ្នាំ ២០២៣ ។