Lexus បញ្ចេញរថយន្ត Concept ថ្មី រូបរាងប្លែកបំផុត

ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Tokyo Motor Show ឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Lexus បាន​នាំ​យក​រថយន្ត​ Concept ថ្មី​មក​តាំង​បង្ហាញ ដែល​មាន​ឈ្មោះ​ថា​ LF-30 ជា​ប្រភេទ​រថយន្ត​ SUV នា​ពេល​អនាគត។

LF-30 មាន​​ប្រវែង ៥០៩០ ម.ម ទទឹង ១៩៩៥ ម.ម និង​កម្ពស់​ ១៦០០ ម.ម ហើយ​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​គឺ ៣២០០ ម.ម។ ទម្ងន់​របស់​វា​គឺ ២៤០០ ​គីឡូក្រាម រាង​ធ្ងន់​បន្តិច​ ដោយ​សារ​តែ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​​រហូត​ដល់ ៤ ឯណោះ ម៉ូទ័រ​មួយ សម្រាប់​កង់​មួយ។ ការ​រៀប​ចំ​បែប​នេះ អាច​ឲ្យ​រថយន្ត​រត់​ដោយ​ប្រើ​ប្រាស់​កង់​មុខ កង់​ក្រោយ ឬ​កង់​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​បាន ដោយ​ផ្អែក​តាម​ស្ថានភាព​ផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូទ័រ​អគ្គិសនី​ទាំង ៤ អាច​បង្កើត​កម្លាំង​បាន​សរុប ៥៣៦ សេះ និង​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៨ វិនាទី។ ម៉ូទ័រ​ទាំង​បួន ទទួល​បាន​ថាមពល​ពី​អាគុយ​ ១១០ គីឡូវ៉ាត់​ម៉ោង ដែល​បំពាក់​នៅ​ផ្នែក​ខាង​ក្រោម​រថយន្ត។ Lexus និយាយ​ថា LF-30 អាច​រត់​បាន​ចម្ងាយ ៥០០ គីឡូម៉ែត្រ ពេល​សាក​បំពេញ​ម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម