[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LBX ម៉ូដែល Morizo RR ស៊េរីថ្មីចុងក្រោយ គ្រោងនឹងចេញលក់នៅទីផ្សារអូស្រ្តាលីក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ ៧៦ ៤៩០ ដុល្លារ ជាតម្លៃថ្លៃជាងម៉ូដែល Lexus LBX Sport Luxury ប្រើ Hybrid ដល់ទៅ ២០ ០០០ ដុល្លារ ។
Lexus LBX Morizo RR ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B ឫ GA-B platformដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៦ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
សម្រាប់រថយន្តនេះ មានទទឹងវែងជាងមុន ១៥ មម និងកំពស់ទាបជាងមុន ១០ ម.ម ព្រមទាំងទទួលបានថាសកង់ស្ព័រធំជាងមុន ទំហំ ១៩អ៉ីញ ក៏ដូចជាកាងការពារផ្នែកខាងមុខ-ក្រោយថ្មី ព្រមទាំងឈ្នាន់ជើងចំហៀងថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញ អាចប្រើបានជាមួយ Apple CarPlay/Android Auto ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ចំនុច និងប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ផងដែរ៕