Lexus ប្រកាសលទ្ធផលលក់ពាក់កណ្តាលឆ្នាំ ២០១៩ ជាលទ្ធផល…

ថ្ងៃទី ៧ សីហា ២០១៩ តូក្យូ ជប៉ុន – ក្រុមហ៊ុន Lexus អន្តរជាតិបានប្រកាសនៅថ្ងៃនេះ ពីចំនួនលក់សរុប ៣៦០,០៤៥ គ្រឿង រយះពេល៦ ខែក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោកចាប់ពីខែ មករា ដល់ខែ មិថុនា។ ចំនួនលក់នេះ មានការកើនឡើង ១០% បើធៀបទៅនឹងឆ្នាំមុខ ២០១៨ រយះពេល៦ខែដូចគ្នា។

លទ្ធផលនៃការលក់ក្នុងឆ្នាំ ២០១៩ មានកើនឡើងនេះផងដែរ ដោយសារតែការគាំទ្រទៅលើរថយន្តប្រភេទ Sedan “ES”  និងរថយន្តប្រភេទ CrossOver “UX” រួមជាមួយនឹងការពង្រីកទីផ្សាររថយន្តប្រណិតក្នុងប្រទេសចិនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Yoshihiro Sawa អគ្គនាយក្រុមហ៊ុន Lexus អន្តរជាតិបាននិយាយថា៖ ក្រុមហ៊ុន Lexus ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន នៅទូរទាំងពិភពលោក។ ឆ្នាំនេះ ក៏នឹងមានការដាក់លក់ជាផ្លូវការនៃរថយន្ត RC F និង RX ដែលក្រុមហ៊ុនរង់ចាំបម្រើ និងស្វាគមន៍អតិថិជនទាំងអស់ ហើយរំពឹងថានឹងមានចាប់អារម្មណ៍ និងការគាំទ្រកាន់តែខ្លាំងឡើងបន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននឹងនៅតែបន្តអភិវឌ្ឍន៍ រុករកនូវបច្ចេកវិទ្យាថ្មីបន្ថែមទៀត ដើម្បីបំរើអតិថិជនរបស់ខ្លួន។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម