Lexus RZ450e F Sport Performance បំពាក់កាង Spoiler ២ជាន់ ផលិតតែ ១០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus គ្រោងនឹងចេញលក់រថយន្តអគ្គិសនីសុទ្ធ Lexus RZ450e ម៉ូដែល F Sport Performance ដែលផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ១០០ គ្រឿងប៉ុណ្ណោះ នៅទីផ្សារប្រទេសជប៉ុន ដែលមានតម្លៃលក់ ៨១ ៣១៥ ដុល្លារ នៅក្នុងខែមិនា ឆ្នាំ ២០២៤ ។

សម្រាប់នៅផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានតុបតែងជាមួយកាបូន និងឆ្នូតពណ៌ខៀវជាច្រើនផ្នែកដូចជា កាងនៅផ្នែកខាងមុខទំហំធំមានទីតាំងនៅក្រោមចង្កៀងមុខ គម្រប់ម៉ាស៊ីនដែលរន្ធខ្យល់ របាំងការពារភុកផ្នែកមុខ-ក្រោយ ព្រមទាំងកាង spoiler ចំនួន ២ ខាងក្រោយ ក៏ដូចជាបំពង់ស៊ីមាំង និងកាងផ្នែកខាងក្រោជាដើម ។ លើសពី ក៏បានបំពាក់នៅថាសកង់ធ្វើពីអាលុយមីញ៉ូមពណ៌ខ្មៅទំហំ ២១ អ៉ីញថ្មីផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយកាបូនទៅលើពិដានដំបូល រួមជាមួយថ្នេដេរពណ៌ខៀវនៅលើតាប្លូ កៅអីស្ព័រថ្មីស្រោបដោយស្បែកជាដើម ។

ចំពោះនៅផ្នែកថាមពលវិញ Lexus RZ450e F Sport Performance នឹងត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនី រួមទាំងអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោងដូចទៅនឹងម៉ូដែល RZ ស្តង់ដារ ដែលអាចផលិតកម្លាំងបាន ៣០៨ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម