២០២០ ចូលមកដល់ ក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមបញ្ចេញរបាយការណ៍អំពីចំនួនលក់ប្រចាំឆ្នាំ ២០១៩។ ក្នុងនោះ Lexus បានបង្ហាញអំពីចំនួនលក់នៅឆ្នាំមុន ដែលមានសរុប ២៩៨ ១១៤ គ្រឿង ថយចុះ ០,១% ធៀបនឹងឆ្នាំមុន។
សម្រាប់ផ្នែករថយន្តតួទាបភាគច្រើនគឺមានការថយចុះ។ ជាក់ស្ដែងម៉ូដែល IS លក់បាន ១៤ ៩២០ គ្រឿង (ថយចុះ ៣៤,៩%) ម៉ូដែល GS លក់បាន ៣៣ ៧៨០ គ្រឿង (ថយចុះ ៤៨,៨% )ម៉ូដែល LS លក់បាន ៥ ៥២៨ គ្រឿង (ថយចុះ ៤០,៦%) និងម៉ូដែល LC លក់បាន ១ ២១៩ គ្រឿង (ថយចុះ ៣៨,៤%)។ ម៉ូដែល ES នៅតែជារថយន្ត Sedan លក់ដាច់បានច្រើនជាងគេរបស់ Lexus ដែលលក់បាន ៥១ ៣៣៦ គ្រឿង (កើនឡើង ៥,៩%) និងម៉ូដែល RC លក់បាន ៤ ៥៩១ គ្រឿង (កើនឡើង ៣៦,៧%)។
សម្រាប់ផ្នែក SUV ម៉ូដែល UX ដែលទើបចេញលក់នៅចុងឆ្នាំ ២០១៨ អាចលក់បាន ១ ៩៣៣ គ្រឿង (កើនឡើង ៣ ៥៩២%) ម៉ូដែល NX លក់បាន ៥៨ ៧១៥ គ្រឿង (ថយចុះ ៥,៤%) ម៉ូដែល RX លក់ដាច់បានច្រើនជាងគេគឺ ១១១ ០៣៦ គ្រឿង (ថយចុះ ០,៥%) ម៉ូដែល GX លក់បាន ២៥ ៩៤៥ គ្រឿង (ថយចុះ ២,៩%) និងម៉ូដែលចំណាស់ LX លក់បាន ៤ ៧១៨ គ្រឿង (ថយចុះ ០,៧%)៕