Lexus បានបន្ថែមការអាប់ដេតមួយចំនួនទៅលើរថយន្ត ES សម្រាប់ស៊េរីឆ្នាំ២០២១ នៅក្នុងទីផ្សារប្រទេសជប៉ុនរបស់ខ្លួន។
ស្របពេលដែលការឌីហ្សាញនៅតែរក្សាដដែល រថយន្ត Lexus ES ថ្មី ទទួលបានការអាប់ដេតផ្នែកសុវត្ថិភាព និងគ្រឿងបរិក្ខាផ្សេងៗ ក៏ដូចជា អាគុយ Hybrid ថ្មី ផងដែរ។ ឥឡូវនេះ រថយន្ត ES 300h បានបំពាក់អាគុយ lithium-ion ជំនួសឲ្យអាគុយ nickel-hydrogen ដោយអះអាងថា នឹងជួយសន្សំសំចៃជាងមុន។
គួរឲ្យដឹងថា ES300h ឆ្នាំ២០២១ មានកម្រិតស៊ីសាំងជាមធ្យមត្រឹម ២២,៣គីឡូម៉ែត្រ/លីត្រ ខណៈពីមុនស៊ី ២០,៦គីឡូម៉ែត្រ/លីត្រ។ ទោះជាយ៉ាងណា កម្លាំងវានៅតែដដែល គឺ ១៧៦សេះ ពីម៉ាស៊ីនចំណុះ ២,៥លីត្រ។
រថយន្ត Lexus ES ថ្មីនេះត្រូវបានដាក់លក់នៅប្រទេសជប៉ុន ក្នុងតម្លៃ ៥ ៩៩០ ០០០យ៉េន ឬប្រហែលខ្ទង់ ៥៦ ៨០០ដុល្លារ៕