Lexus បានដាក់បង្ហាញ SUV ម៉ូដែល GX ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយបាន Update ប៉ាណាដ៏ធំខុសពីស៊េរីមុនៗ ។ អ្វីដែលពិសេសនោះគឺ វាបានបំពាក់ចង្កៀងគុជ LED ៣ គ្រាប់មកស្តង់ដារទៀតផង ។
Lexus GX ថ្មីនេះ នៅតែប្រើម៉ាស៊ីនដូចស៊េរីមុន គឺ ចំណុះ ៤,៦ លីត្រ ទំហំ ៨ ស៊ីឡាំង មានកម្លាំងបាន ៣០១ សេះ ហើយប្រើប្រអប់លេខអូតូ ៦ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ ដោយអាចអូសសណ្តោងបានទម្ងន់ជិត ៣ តោន ។
ឥឡូវនេះ Lexus GX បានបំពាក់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ មកស្តង់ដារតែម្តង ដោយក្នុងនោះមានមុខងារសុវត្ថិភាព ដូចជា Intelligent High Beams, Lane Departure Alert, Pre-Collision System with Pedestrian Detection និង High-Speed Dynamic Radar Cruise Control ។
GX ឆ្នាំ ២០២០ ចែកចេញជា ៣ ម៉ូដែល គឺ GX 460 , GX 460 Premium និង GX 460 Luxury ។ សម្រាប់ម៉ូដែល GX 460 Premium និង GX 460 Luxury មាន Option “Sport Design Package” ដោយបន្ថែមយ៉ាន់អាលុយមីញ៉ូម ទំហំ ១៩ អ៊ីង និង បំពាក់កៅអីជួរទី ២ ប្រភេទ Captain’s Chair តែ ២ ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ GX 460 Luxury មាន Option ពិសេសមួយទៀត គឺ “Off-Road Package” ដោយបន្ថែមកាមេរ៉ាច្រើនគ្រាប់ , មុខងារ Crawl Control និង មុខងារ Multi-Terrain Select ជាដើម ។
សូមបញ្ជាក់ថា តម្លៃរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២០ នឹងត្រូវប្រកាសពេលជិតចេញលក់ជាផ្លូវការ ខណៈរថយន្ត Lexus GX 460 ស៊េរីចាស់មានតម្លៃចាប់ពី ៥២ ៥០០ ដុល្លារនៅលើទីផ្សារបរទេស ៕