Lexus GX ស៊េរីឆ្នាំ២០២៤ រូបរាងថ្មីទាំងស្រុង ដឹកមកដល់ប្រទេសកម្ពុជាតម្លៃ ១៦មុឺនដុល្លារជាង

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lexus GX ស៊េរីឆ្នាំ២០២៤ ជាមួយតម្លៃសរុប ១៦៦ ២៥១ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១៦៦ ២៥១ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • តម្លៃឡាន ៨៥ ៨០០ ដុល្លារ ($85,800)
  • តម្លៃពន្ធនាំចូល ៧៥ ៥០២ ដុល្លារ ($75,502)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៦ ៥០០ ដុល្លារ ($6,500)
  • តម្លៃសរុបទាំងអស់ ១៦៦ ២៥១ ដុល្លារ ($166,251)
រូបភាពពី Auto US Direct Cambodia

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៤ នេះ គឺជាម៉ូដែល 505 Premium ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងបានបំពាក់ប្រព័ន្ធទប់លំនឹង double-wishbone នៅផ្នែកខាងមុខ និង Multi-link នៅផ្នែកខាងក្រោយ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម