[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតថ្មីបន្ថែម គ្រោងនឹងដាក់លក់ក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ថ្លៃជាងឆ្នាំ ១ ០៣៥ ដុល្លារ ដល់ ៣ ៦៨០ ដុល្លារ ពោលគឺមានតម្លៃលក់ ៦៥ ២៨៥ ដុល្លារ ។
Lexus GX ស៊េរីថ្មីចុងក្រោយនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 អាចផលិតកម្លាំងបាន ៣៤៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច ។ លើសពីនេះ សម្រាប់ម៉ូដែល Overtrail និង Overtrial+ ត្រូវបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម Suspension បន្ថែមកំពស់ខ្ពស់ជាងមុន ២៥ ម.ម នឹងអាចបន្ថែមម៉ាស៊ីនកូនកាត់ I-force max Hybrid នាពេលខាងមុខផងដែរ ។
សម្រាប់ផ្នែកខាងក្រៅ Lexus GX ស៊េរីថ្មីចុងក្រោយ មិនមានការផ្លាស់ប្តូរនោះទេ ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំមានឡូហ្គោ Lexus នៅចំកណ្តាល ជាប់សងខាងដោយសំណុំចង្កៀង Bi-Beam LED ហើយខាងក្រោមមានបន្ទះដែកការពារបាតធ្វើពីអាលុយមីញ៉ូម ប្រើប្រាស់នៅថាសកង់ទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED ផងដែរ ។
រីឯនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ជាដើម។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតខ្សែរ អេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំឡេង Mark Levinson ២១ ចំនុច និងបានបំបាក់ជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារទៀតផង ៕