Lexus GX ២០២៣ ទទួលបានការអាប់ឌេតឡើងស៊េរី Black Line Edition

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការធ្វើឲ្យប្រសើរឡើងជាមួយការអាប់ដេតមួយចំនួនទៅលើរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៣ ដែលមានតម្លៃលក់ចាប់ពី ៥៧ ៥៧៥ ដុល្លារ និងតម្លៃ ៦៨ ២៣០ ដុល្លារ។

ចាប់តាំងពីម៉ូដែលនេះបានទទួលការអាប់ដេតផ្នែកខាងក្នុងជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្តទំហំ ១០,៣ អ៊ីញកាលពីឆ្នាំមុន ការផ្លាស់ប្តូរនៅឆ្នាំ ២០២៣ គឺមានលក្ខណៈតិចតួចដែលត្រូវបានអាប់ដេត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Lexus GX 460 Black Line ផលិតដោយមានចំនួនកំណត់ត្រឹម ៣០០០ គ្រឿង ផ្អែកលើការតុបតែងពិសេស និងមានការលាយពណ៌ដែលបានកែប្រែ ដែលឥឡូវនេះរួមមានពណ៌ស Eminent White Pearl ក៏ដូចជា Obsidian និងពណ៌ប៉ៃតង Nori Green Pearl ។ ម៉ូដែលនេះក៏មានការតុបតែងប៉ាណាខាងមុខ និងចង្កៀងខាងក្រោយពណ៌ខ្មៅ។ បន្ថែមពីនេះ ក៏ត្រូវបានភ្ជាប់ដោយថាសកង់ខ្មៅរលោងទំហំ ១៨ អ៊ីញ ក៏ដូចជាឧបករណ៍បំពងសំឡេង និងអង់តែនត្រីឆ្លាម ដែលឥឡូវនេះត្រូវបានលាបពណ៌ខ្មៅផងដែរ។

ចូលទៅកាន់ផ្នែកខាងក្នុងវិញ មានបំពាក់កៅអី Boulder Grey NuLuxe ថ្មី។ ក្នុងនោះ​ អតិថិជន ក៏នឹងរកឃើញការតុបតែងឈើពណ៌ខ្មៅជាមួយថ្នេដេរពណ៌ប្រផេះផងដែរ។ ជាមួយគ្នានេះ រថយន្តនេះក៏បានភ្ជាប់មកជាមួយនៅដំបូលកញ្ចក់បែប Panoramic View Monitor ដែលជាស្តង់ដារសម្រាប់ឆ្នាំ ២០២៣ និង​ឧបករណ៍បំពងសំលេង​លំដាប់​ស្តង់ដារ​ថ្មីម៉ាក Mark Levinson។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៤,៦ លីត្រ V8 ដែលអាចផលិតកម្លាំងបាន ៣០១ សេះ និងកម្លាំងរមួល ៤៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ ប្រព័ន្ធបើកបរប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម