Lexus LBX ស៊េរីឆ្នាំ២០២៤ ចេញលក់នៅម៉ាឡេសុី តម្លៃខ្ទង់ ៥មុឺនដុល្លារ ប្រើ Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Lexus LBX ស៊េរីឆ្នាំ២០២៤ នៅក្នុងទីផ្សារប្រទេសម៉ាឡេសុី ផ្តល់ជូន ២ជម្រើស Premium និិង Luxury ជាមួយតម្លៃលក់ចាប់ពី ៥០ ៦០០ ដុល្លារ ដល់ ៥៧ ០០០ ដុល្លារ។

រថយន្ត Lexus LBX ស៊េរីឆ្នាំ២០២៤ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-B ឫ GA-B platform មានប្រវែងតួខ្លួនសរុប ៤ ១៩០ ម.ម ទទឹង ១ ៨២៥ ម.ម កម្ពស់ ១ ៥៦០ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥៨០ ម.ម ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ និងអាគុយ nickel-metal hydride (NiMH) ផលិតកម្លាំងសរុបបានចំនួន ១៣៦ សេះ និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT និងប្រព័ន្ធបើកបរប៉ុង១ FWD ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញរបស់រថយន្តនេះ ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ចង្កៀងមុខ bi-beam LED ប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ និង ១៨ អ៊ីញ និងចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុង នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញ អាចប្រើបានជាមួយ Apple CarPlay/Android Auto ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១២,៣អ៊ីញ ឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ចំនុច និងម៉ាសុីនត្រជាក់ចំនួន ២ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម